UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន៖ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក

62

ភ្នំពេញ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមFacebook សម្ដេចថា៖

”បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា។”

”ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃ២៥ មិថុនានេះទទួលទឹកប្រាក់គិតជាដុល្លាចំនួន2,198,400ដុល្លាអាមេរិក។ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់​ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា។សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លា។”

CMA_LongBanner

”ថវិកានៅសល់1,898,400ដុល្លាត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន67,800ដុល្លានេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។”

”លោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព។ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។”

”ជាថ្មីម្តងទៀតសូមអរគុណនិងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី
អាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា។សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុង
កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕”

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close