UI_LongBanner

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា គណបក្សប្រជានកម្ពុជា នឹងរៀបចំខួបលើកទី៦៨ឆ្នាំ នៅកោះពេជ្រ

43

ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជា(CPP) បានថ្លែងប្រាប់ថា គណបក្សនេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នឹងរៀបចំមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៦៨ ក្នុងថ្ងៃខួបកំណើតគណបក្ស ដែលធ្វើនៅកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ប្រភពពីមន្រ្តីដដែល បញ្ជាក់ថា មិទ្ទិញនេះ មានការចូលរួមពីសំណាក់មន្រ្តីគណបក្ស ដែលមកពីគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ក្រសួងមន្ទីរ រាជធានីភ្នំពេញ ដែលសរុបទាំងអស់មាន ប្រមាណ៥ម៉ឺននាក់។

CMA_LongBanner

នៅក្នុងផែនការណែនាំ ពីខួបទី៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ខួបអនុស្សាវរីយ ថ្ងៃបង្កើតគណបក្សឆ្នាំ២០១៩នេះ នឹងធ្វើឡើងក្នុងសភាពការណ៍ ដែលកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខយ៉ាងរឹងមាំ។

ព្រមជាមួយនេះដំណើរការអនុវត្តន៍កម្មវិធីនយោបាយ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កំពុងទទួលបានមោទនភាព នៅក្នុងផែនការណែនាំ ដែលសម្តេចប្រធានគណបក្ស បានណែនាំឲ្យមន្រ្តីបក្សទាំងអស់ ចូលរួម រៀបចំសំណេះសំណាល ជាមួយសាខាបក្ស សមាជិកបក្ស និងមហាជន ដើម្បី បានដឹងពីខ្លឹមសារសំខាន់ ពីការងារមន្រ្តីបក្ស និងពលរដ្ឋ ដើម្បីបានដឹងពីផែនការអភិវឌ្ឍន៍ភូមិឃុំ។ ដោយឡែកខិតខំរួមចំណែកនានា ដើម្បីដោះស្រាយបញ្ហាដល់មហាជន៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close