UI_LongBanner

អបអរសាទរ! ក្រុម​ហ៊ុន​ Facebook បានទទួល​ស្គាល់​​ផេកព័ត៌មាន CHN Channel News ជាផ្លូវ​ការ​ !

167

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ (CHN Channel News) បានទទួលដំណឹងដ៏ល្អមួយនារសៀលថ្ងៃអង្គារ៍ ទី២ ខែកក្កដា ឆ្នាំ២០១៩ នេះ ខណៈផេកហ្វេសប៊ុកផ្លូវការរបស់ CHN Channel News បានទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន Facebook ហើយ។ នេះបើតាមការឱ្យដឹងរបស់លោក អគ្គនាយក CHN Channel News នៅមុននេះបន្តិច។

បើតាមការបញ្ជាក់បន្ថែមរបស់លោកអគ្គនាយក CHN Channel News បានបង្ហាញឱ្យដឹងពីសញ្ញាទទួលស្គាល់ (សញ្ញាធិចពណ៌ខៀវ) ពី Facebook លើផេកហ្វេសប៊ុករបស់ CHN Channel News នាល្ងាចមិញនេះថា៖ «ដំណឹងល្អសម្រាប់យើងនាល្ងាចនេះផេកព័ត៌មានកម្ពុជាទាន់ហេតុការណ៍ ត្រូវបានទទួលស្គាល់ជាផ្លូវការហើយ CHN Channel New»។

ជាមួយដំណឹងដ៏ល្អមួយនេះ បានបង្ហាញឲ្យឃើញថា ផេក ហ្វេសប៊ុករបស់ CHN Channel News បានទទួលស្គាល់ពីក្រុមហ៊ុន Facebook ព្រោះផេកហ្វេសប៊ុករបស់ព័ត៌មានធំៗ ដែលកំពុងលេចធ្លោនៅកម្ពុជា មិនទាន់មានច្រើនប៉ុន្មាននោះទេ ដែលទទួលស្គាល់ជាផ្លូវការពី Facebookនោះ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ផេកព័ត៌មាន​ធំៗដែល​ទទួល​ស្គាល់​ជាផ្លូវការ​ ដែលមាន​​ទាំង​ App នៅ​លេី​ប្រព័ន្ធ​ទូរសព្ទ​ស្មាតហ្វូន​ (Android)និង​ (IOS) មានចំនួន៤ គឺ៖

១/ Fresh News បានទទួលចុច like ចំនួន ៣,១៥៦,២៣១

២/ CHN Channel News បានទទួលចុច like ចំនួន ២២៤,២៨២

CMA_LongBanner

៣/​ DAP News បានទទួល​ចុច​ Like ចំនួន​ ៦៤០,០០៧

៤/ Swift News បានទទួលចុច like ចំនួន ១៣,៧៣២

សូមបញ្ជាក់ផងដែរថា ចំនួនចុច Like នេះគឺគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ៕ សូមអរគុណ!!!!!!

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close