UI_LongBanner

ក្រសួងធនធានទឹក៖ កោះហាយណាន់ បានវិវត្តន៍ជាកូនព្យុះទី៤ តែមិនបានបក់ចូលកម្ពុជានោះទេតែមានឥទ្ធិពល នៅខេត្តជាប់តំបន់សមុទ្រកម្ពុជា សូមប្រុងប្រយ័ត្ន!

529

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ វិសម្ពាធទាបដែលកើតនៅលើភាគកើតកោះហាយណាន់ បានវិវត្តន៍ជាកូនព្យុះទី៤ (Tripical Storm) មានឈ្មោះថា ម៉ាន់ (MUN)។

ព្យុះនេះនិងបន្តដំណើឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មិននិងថមថយឥទ្ធិពលជវិសម្ពាធវិញនៅពេលឡើងគោកនៅខាងត្បូងប្រទេសចិននៅវេលាយប់ឆ្លងចូលថ្ងទី០៥ ខែកក្កដា។

CMA_LongBanner

សូមបញ្ជាក់ថា ព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេតែមានឥទ្ធិពលដូចជា៖

  • ១/ខេត្តជាប់តំបន់សមុទ្រ មនាភ្លៀងធ្លាក់ច្រើនជោគជាំទាំងលើដីទាំងលើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំងនិងរលកសមុទ្រធំ។
  • ២/ខេត្តនៅតំបន់ខ្ពង់រាបឥ្ឍសាខាងកើតជាប់ប្រទេសវៀតណាម មានភ្លៀងបន្តធ្លាក់ច្រើន។
  • ៣/បណ្តាលខេត្តភាគកណ្តាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close