UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន៖ ពួកប្រឆាំងបរាជ័យក្នុងការជ្រើសរើសមនុស្សធ្វើបាតុកម្ម នៅទីក្រុងហ្សឺណែវ

148

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពួកក្រុមប្រឆាំងបានផ្សព្វផ្សាយពីការធ្វើបាតុកម្មប្រឆាំងរូបសម្ដេចនៅថ្ងៃទី៥ ខែកក្កដា ដោយសារមូលហេតុមួយគឺពួកគេបរាជ័យក្នុងការស្វែងរកមនុស្សមកធ្វើបាតុកម្ម ហើយប្រសិនបើធ្វើទៅបាននោះក៏ពុំមានប្រយោជន៍ដែល ព្រោះលោកនឹងទៅដល់ប្រទេសកម្ពុជាវិញហើយ។

សម្ដេចតេជោ បានថ្លែងដូចនេះ នៅម៉ោងជាង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមាណជាង១០០០នាក់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសាររបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលបានចំអកឱ្យពួកប្រឆាំងអំពីបញ្ហាការធ្វើបាតុកម្មបណ្តេញរូបសម្ដេច ដែលត្រូវបរាជ័យមិនអាចធ្វើទៅបានតាមពេលវេលានៃដំណើរទស្សនកិច្ចរបស់សម្ដេចនៅទីក្រុងហ្សឺណែវ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នោះឡើយ។

គួរបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត បានលើកឡើងនូវចម្រៀងមួយឃ្លាដែលបានច្រៀងថា «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល» ដែលអាចសំដៅថា ពួកក្រុមប្រឆាំងមិនអាចរកមនុស្សធ្វើបាតុកម្មបណ្តេញវត្តមានសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការ ប៉ុន្តែបែរជាចង់ដឹកនាំបាតុកម្មបណ្តេញសម្ដេចនៅពេលដែលសម្ដេចបញ្ចប់ដំណើរទស្សនកិច្ចហើយត្រូវត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close