UI_LongBanner

ក្រសួងការបទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំ WTO និងព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

36

ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ជាសកលលើកទី៧ ស្តីពី «ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងព្រឹត្តិការណ៍ផ្សេងៗ ចាប់ពីថ្ងៃទី០៣-០៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

CMA_LongBanner

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមប្រកបដោយជោគជ័យ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ស្តីពី «ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមមូលបទ «ការគាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» និងការចូលរួមក្នុងព្រឹត្តការណ៍សំខាន់ៗមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវសុន្ទរកថាគន្លឹះ ដោយលោកបានចែករំលែកនូវ បទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកអង្គការ WTO នៅឆ្នាំ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់អង្គការ WTO ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍតិចតួច ហើយបានគូសបញ្ជាក់អំពីជំនឿចិត្តរបស់កម្ពុជា ទៅលើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ឈរលើវិធានគតិយុត្តិពហុភាគី និងកិច្ចខិតខំរបស់កម្ពុជា ក្នុងការបំពេញកាតព្វកិច្ចនានារបស់អង្គការ WTO រួមមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការខិតខំរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ព្រមទាំងអនុវត្តកម្មវិធីកែទម្រង់សេដ្ឋកិច្ច ច្បាប់ បទបញ្ញត្តិផ្សេងៗ និងវិធាននានាដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុងជាមួយ បទបញ្ញត្តិអន្តរជាតិ ជាពិសេសស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមក្របខ័ណ្ឌរបស់អង្គការ WTO៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close