UI_LongBanner

ចៅចាក់ស្មុក៖ ក្រុមប្រឆាំងកំពុងច្រៀងបទ ក្របីៗស៊ីស្រូវបងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញ បងដេញៗឱ្យស្រីមើល

151

ភ្នំពេញ៖ ក្រុមប្រឆាំងកាន់តែអស់លក្ខណ៍មែនទែនហើយ ហើយផែនការនៃការចង់ទាញយកព្រឹត្តិការណ៍នៃការធ្វើដំណើរនិវត្តន៍របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពីប្រទេសស្វីស មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ជាការរត់គេចចេញដោយសារតែខ្លាចហ្វូង បាតុកររបស់ក្រុមប្រឆាំង ក៏ត្រូវបានបំបែកផងដែរ។

តាមការគ្រោងទុកក្រុមប្រឆាំងរត់ចោលស្រុកនឹងធ្វើបាតុកម្មនៅរសៀលថ្ងៃទី៥ ខែកក្កដានេះ ខណៈសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានចាកចេញពី ប្រទេសស្វីស រួចទៅហើយ។ គេអាចចោទសួរថា ហេតុអ្វីបានក្រុមប្រឆាំងមិនធ្វើបាតុកម្មប្រឆាំងនឹងសម្ដេចតេជោ ហ៊ុន សែន នៅពេលដែលលោក និងគណៈប្រតិភូមានវត្តមាននៅទីនោះ? ចុះហេតុអ្វីបានជារៀបចំនៅក្រោយពេលដែលលោកចាកចេញទៅវិញ?

គ្មានអ្វីគួរឱ្យសង្ស័យឡើយ មូលហេតុចម្បង គឺក្រុមប្រឆាំងដែលបែកបាក់គ្នាដឹកនាំដោយ សម រង្ស៊ី បានបរាជ័យក្នុងការកៀរគរមនុស្សមកចូលរួមក្នុងបាតុកម្មនេះ ព្រោះដោយសារតែបងប្អូនប្រជាពលរដ្ឋអស់ ជំនឿលើបុគ្គល សម រង្ស៊ី និងបក្ខពួកដែលមួយថ្ងៃៗគិតតែពីរិះរកមធ្យោបាយបំផ្លាញដៃគូនយោបាយរបស់ខ្លួន និងបំផ្លាញកម្ពុជាដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។

ម្យ៉ាងទៀតបាតុកម្មនេះមិនធ្វើពេលវត្តមាន សម្ដេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសស្វីសដោយសារតែបងប្អូនខ្មែររស់នៅប្រទេសនានានៅទ្វីបអឺរ៉ុបបានផ្តល់ការគាំទ្រ និងអញ្ជើញមកស្វាគមន៍វត្តមានរបស់លោកអស់ទៅហើយ។ បងប្អូនខ្មែរជានិស្សិត ប្រជាពលរដ្ឋជាង ១២០០នាក់មកពីប្រទេសនានា បានបង្ហាញវត្តមានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយសាមគ្គីភាព ការគាំទ្រ គោរពស្រឡាញ់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លើសពីនេះបាតុកម្មរបស់ក្រុមប្រឆាំងគ្មានមនុស្សចូលរួមដោយសារតែបងប្អូនខ្មែរមួយចំនួនធុញទ្រាន់ នឹងធុងមូលនិធិបាតុកម្មដែលគេប្រើប្រាស់ឈ្មោះបាតុកម្ម ដើម្បីរកផលចំណេញផ្នែកសេដ្ឋកិច្ច។ ព្រោះតែគ្មានមនុស្សចូលរួម ក្រុមប្រឆាំងហាក់ដូចជារារែកថា តើត្រូវស្នើសុំច្បាប់ពីអាជ្ញាធរស្វីសដើម្បីធ្វើបាតុកម្មដែរឬទេ?

ប៉ុន្តែនាទីចុងក្រោយ ទើបក្រុមប្រឆាំងស្នើសុំច្បាប់ដើម្បីកុំឱ្យអាម៉ាសថា ខ្លួនប្រកូកប្រកាសធ្វើបាតុកម្ម ប៉ុន្តែបែរជាមិនធ្វើទៅវិញ និងកាន់តែបង្ហាញថា ខ្លួនបរាជ័យក្នុងការកៀរគរ អ្នកធ្វើបាតុកម្មមិនបាន។ តែអ្វីៗដូចជាហួសពេលទៅហើយ ប្រសិនបើក្រុមប្រឆាំងធ្វើបាតុកម្មនៅថ្ងៃទី៥នេះ ឬថ្ងៃបន្ទាប់ គឺគ្មានន័យអ្វី ឡើយព្រោះជាបាតុកម្មប្រឆាំងនឹងខ្យល់ ពេលនេះសម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងស្ថិតនៅលើយន្តហោះពិសេសធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញ ជាមួយនឹងភាគជោគជ័យយ៉ាងច្រើន និងប្រកបដោយមោទនភាពដែលមានប្រជាពលរដ្ឋខ្មែរជាង១២០០នាក់ ចូលរួមស្វាគមន៍គាំទ្រដោយស្មោះអស់ពីចិត្ត និង បានការពារនូវមោទនភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការពារគោលជំហររបស់កម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះ តាមរយៈដំណើរចូលរួមប្រជុំធំៗចំនួន២ជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិលើផ្នែកសិទ្ធិមនុស្ស កម្ពុជាបានធ្វើឱ្យពិភពលោកបានភ្លឺភ្នែកពីដំណើរការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងផ្សេងទៀតក្នុងកិច្ចការកំណែ ទម្រង់ស៊ីជម្រៅសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។

ពេលនេះក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី បាននិងកំពុងក្អួតឈាមដូចអុក សារ៉េន ហើយក៏កំពុងតែច្រៀងចម្រៀង «ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ ក្របី ដើរចេញ បងដេញឱ្យស្រីមើល»៕ នេះពិតជា អ្នកក្លាហានក្នុងស្នូកមែន!

 

អត្ថបទដែលជាប់ទាក់ទង
Open

Close