UI_LongBanner

នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៣ នៅបាងកក

40

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៣ (13th ASEAN Defence Ministers’ Meeting (ADMM)) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ។

ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដោយសារឆ្នាំនេះ ថៃបានធ្វើប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ាន ៕

CMA_LongBanner

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ មានដូចខាងក្រោម៖

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close