UI_LongBanner

ទស្សនិកជនប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងកញ្ញា គៀក សុវណ្ណាឡាង ក្នុងរឿង “គ្មានថ្ងៃបញ្ចប់”

113

ភ្នំពេញ៖ តារាសម្ដែងទឹកភ្នែក កញ្ញា គៀក សុវណ្ណាឡាង បាត់មុខមួយរយៈក្រោយពីកញ្ញាទំនេរពីការសម្ដែង ក៏ឆ្លៀតពេលលក់ម្ជូរជាមួយក្រុមគ្រូសារ នាពេលនេះ គៀក សុវណ្ណាឡាង បានវិលត្រឡប់មកសារជាថ្មីជាមួយខ្សែរភាគយន្តរឿង “គ្មានថ្ងៃបញ្ចប់”។

ការវិលត្រឡប់របស់កញ្ញា គៀក សុវណ្ណាឡាង ជាមួយនឹងរឿងភាគថ្មីប្រាកដជាធ្វើឱ្យទស្សនិកជនទស្សនាហើយ ពិតជាស្រក់ទឹកភ្នែកដោយសារការសម្ដែងគ្រប់ឈុត គ្រប់ឆាករបស់កញ្ញា ទើបគេហៅថាតារាទឹកភ្នែក។

កំពូលខ្សែរភាគយន្ដល្អឥតខ្ចោះ ប្រចាំឆ្នាំ២០១៩ ធានាថាគ្រប់ឈុតឆាកសម្ដែងពោរពេញទៅដោយការឈ្នារនីស កម្សត់ស្រក់ទឹកភ្នែក ឧបសគ្គរារាំង ព្រោះតែស្នេហា ទើបធ្វើឱ្យមានការឆ្លងភពពីសម័យបូរាណ មកសម័យទំនើប រវាងគូរស្នេហ៍ កញ្ញា គៀក សុវណ្ណាឡាង (សម្ដែងជាតួ ឈូ មៃយ៉ា) និង លោក អ៊ុន សិទ្ធា (សម្ដែងជាតួ សុវង្ស ថារី)។

រឿង “គ្មានថ្ងៃបញ្ចប់” ជាភាគយន្ដថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលមានការចូលរួមសម្ដែងពីសំណាស់តារាល្បីៗ ដូចជា៖ លោក ជា សំណាង, លោក អ៊ុក សុទ្ធា, កញ្ញា គៀក សុវណ្ណាឡាង, នាយ ក្រូច, នាយ អីត, និងតារាល្បីៗជាច្រើនរូបទៀត។ រឿងភាគមួយនេះនឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ក្នុងពេលឆាប់ៗនេះ ៕

រឿង គ្មានថ្ងៃបញ្ចប់​ !

ទស្សនិកជនប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងកញ្ញា គៀក សុវណ្ណាឡាង ក្នុងរឿង ”គ្មានថ្ងៃបញ្ចប់”

Posted by CHN Channel News on Saturday, July 6, 2019

អត្ថបទដែលជាប់ទាក់ទង
Open

Close