UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវពិស្ដារ​ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត មួន សុណា​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

38

ភ្នំពេញ៖ នៅព្រឹកអាទិត្យ​ ៦កេីត​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ២០១៩នេះ  នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារស្រាវជ្រាវ​ពិស្ដារ​ (ប្លង់លម្អិត) ​និក្ខេបបទថ្នាក់បណ្ឌិត​ មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត មួន សុណា ភេទប្រុស ក្រោមប្រធានបទ​ “សមត្ថកិច្ចយុត្តាធិការវិស័យអធិការកិច្ចនៅកម្ពុជា”។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវពិស្ដារ​ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖

១- បណ្ឌិតសភាចារ្យ ស៊ុ​ ឈុំប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ

២- បណ្ឌិតសភាចារ្យ ខ្លូត ធីតា សមាជិក​(សាស្ត្រាចារ្យ​ណែនាំ​គោល)

៣- សាស្ត្រាចារ្យបណ្ឌិត​ វ៉ាន់​ ច័ន្ទ​តារា ជាសាស្ត្រាចារ្យវាយតម្លៃទី១

៤- សាស្ត្រាចារ្យបណ្ឌិត​ អិម វិបុល​ សាស្រ្តាចារ្យ​វាយ​តម្លៃ​ទី២

CMA_LongBanner

៥- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា សាស្ត្រាចារ្យ​ណែនាំ​គោល

២- បណ្ឌិតសភាចារ្យ សោម សុមុនី ជាសាស្រ្តាចារ្យណែនាំរង។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

IMG_7114 IMG_7115

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close