UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវ​បឋម​និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ឈឿន ប៊ុនឆា​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

41

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារស្រាវជ្រាវ​បឋម​និក្ខេបបទថ្នាក់បណ្ឌិត​ មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ ជំនាញៈ រដ្ឋបាលសាធារណៈ របស់បេក្ខជនបណ្ឌិត ឈឿន ប៊ុនឆា​ ភេទប្រុស ក្រោមប្រធានបទ​ “ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមប្រព័ន្ធវិមជ្ឍការ” (ករណីសិក្សា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល)។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖

១- បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ

២- បណ្ឌិតសភាចារ្យ សោម សុមុនី​ សមាជិក​

៣- សាស្ត្រាចារ្យបណ្ឌិត​ វ៉ាន់​ ច័ន្ទ​តារា ជាសាស្ត្រាចារ្យវាយតម្លៃទី១

៤- សាស្ត្រាចារ្យបណ្ឌិត សាវ សុខ សាស្រ្តាចារ្យ​វាយ​តម្លៃ​ទី២

៥- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

CMA_LongBanner

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- សាស្ត្រាចារ្យបណ្ឌិត សុន ឧត្ដម ជាសាស្រ្តាចារ្យណែនាំគោល

២- បណ្ឌិតសភាចារ្យ សោម សុមុនី​ ជាសាស្រ្តាចារ្យណែនាំរង ។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត ឈឿន ប៊ុនឆា បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត បន្តទៀត បន្ទាប់ពីមានការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

IMG_7169

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close