UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវបឋម និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ទ្រី សុភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

86

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារស្រាវជ្រាវបឋម និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៤ វគ្គ១ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត ទ្រី សុភី ភេទប្រុស ក្រោមប្រធានបទ “ចក្ខុវិស័យនៃការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់អគ្គនាយកដ្ឋានពន្ធដារ”។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាប្រធានគណៈកម្មការវាយតម្លៃ

២- សាស្ត្រាចារ្យបណ្ឌិត ឆេង វណ្ណារិទ្ធ សមាជិក (សាស្ត្រាចារ្យណែនាំ)

៣- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទ តារា ជាសាស្ត្រាចារ្យវាយតម្លៃទី១

៤- សាស្ត្រាចារ្យបណ្ឌិត អ៊ុំ​ សុភក្តិ សាស្រ្តាចារ្យ វាយ តម្លៃ ទី២

CMA_LongBanner

៥- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្តនិងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- សាស្ត្រាចារ្យបណ្ឌិត ឯក ឆេងហួត ជាសាស្រ្តាចារ្យណែនាំគោល

២- សាស្រ្តាចារ្យ​បណ្ឌិត​ ឆេង វណ្ណារិទ្ធ ជាសាស្រ្តាចារ្យណែនាំរង ។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត ទ្រី សុភី បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត បន្តទៀត បន្ទាប់ពីមានការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close