UI_LongBanner

មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក

56

កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ យោងតាមការចេញផ្សាយសារព័ត៌មាន Reuters បានឲ្យដឹងថា កងកម្លាំងសន្តិសុខ៨នាក់ និងជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បង្កៃក្នុងរថយន្ដមួយគ្រឿង នៅខេត្ត Ghazni។

ភ្លាមៗ ក្រុមតាលីបង់បានចេញមុខអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលកើត ឡើងនៅចំពេលសហរដ្ឋអាមេរិក និងក្រុមតាលីបង់ កំពុងស្វែងរកកិច្ចចរចាសន្តិភាពបញ្ចប់ជម្លោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ចំណែកឯ អាជ្ញាធរនៅក្នុងខេត្ត Ghazni ក៏បានទទួលស្គាល់ថា កងកម្លាំងសន្តិសុខរបស់ខ្លួន៨នាក់ និងជនស៊ីវិល៤នាក់ បានស្លាប់ ព្រមទាំងមនុស្ស៥០នាក់ រងរបួសផងដែរ។

CMA_LongBanner

គួរជម្រាបថា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ កើតឡើងនៅបរិវេណនាយកដ្ឋានសន្តិសុខ ជាតិ (NDS) នៅក្នុងខេត្ត Ghazni។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយថាវាគឺជាការវាយប្រហារ បំផ្ទុះគ្រាប់អត្តឃាត ឬយ៉ាងណានោះទេ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close