UI_LongBanner

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អង់គ្លេស កំពុងប្រឈមនឹងការផាកពិន័យជិត ២៤០លានដុល្លារជុំវិញការធ្វេសប្រហែស

51

ឡុងដ៍៖ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អង់គ្លេស British Airways កំពុងប្រឈមនឹងការផាកពិន័យជិត ២៤០លានដុល្លារជុំវិញការធ្វេសប្រហែស ដែលបាននាំឱ្យលេចធ្លាយពត៌សំខាន់ៗរបស់អតិថិជនកាលពីឆ្នាំមុន។

កាលពីឆ្នាំ២០១៨ ក្រុមចោរព័ត៌មានវិទ្យា (Hacker) បានលួចយកព័ត៌មានឯកជន និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនរាប់សែននាក់ ពីវែបសាយព្រមទាំងកម្មវិធី App របស់អាកាសចរណ៍ British Airways កាលពីឆ្នាំ២០១៨។ ឥឡូវនេះអាជ្ញាធរអង់គ្លេស បានសម្រេចដាក់ពិន័យជាទឹកប្រាក់ចំនួន ២៣៦លានដុល្លារ ចំពោះក្រុមហ៊ុន British Airways នៅក្រោមច្បាប់ការពារទិន្នន័យរបស់អង់គ្លេស។

CMA_LongBanner

ព័ត៌មានពាក់ព័ន្ធប័ណ្ណទូទាត់ប្រាក់របស់អតិថិនជន British Airways ជាង ៣៨០,០០០នាក់ ត្រូវបានពួក Hacker លួចយកទៅ ខណៈប្រធានក្រុមហ៊ុន British Airways លោក អេឡិច គ្រូស (Alex Cruz) បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចដាក់ពិន័យខាងលើ។ រីឯក្រុមហ៊ុន IAG ដែលជាម្ចាស់របស់ British Airways បានអះអាងថា British Airways នឹងប្តឹងតវ៉ាចំពោះការពិន័យនេះ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close