UI_LongBanner

បែកធ្លាយខ្ទេច! មិនដឹងកូនចៅអ្នកណាទៅមានស្នេហាផ្អែមល្ហែម ក្នុងរោងកុន ឥលូវខ្មាសគេពេញហ្វេសប៊ុក (វីដេអូ)

5,100

ថៃ៖ កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពគូស្នេហ៍មួយគូបានប្រព្រឹត្តអំពើមិនគប្បី ដោយឱបថើប ស្ទៀបអង្អែលគ្នានៅក្នុងរោងកុនមួយកន្លែងនៅប្រទេសថៃ ចំពោះសកម្មភាពនេះ ផងដែរ ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។

ទន្ទឹមនឹងវីដេអូឃ្លីបខាងលើនេះ មានការចាប់អារម្មណ៍ខ្លាំង ស្រាប់តែអ្នកគ្រប់គ្រងរោងភាពយន្តមួយកន្លែង (សុំមិនបញ្ចេញឈ្មោះ) នៅភាគខាងត្បូងប្រទេសថៃ បានចេញមុខបកស្រាយថា ជាការពិតណាស់ គ្រប់រោងកុនទាំងអស់សុទ្ធតែមានបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីឃ្លាំមើលសកម្មភាពមិនប្រក្រតីរបស់ភ្ញៀវ ហើយការបំពាក់កាមេរ៉ានេះ ភ្ញៀវទាំងអស់គ្មាននរណាម្នាក់មិនដឹងឡើយ ហើយវាក៏ស្របច្បាប់ផងដែរ ។

CMA_LongBanner

ជាចុងក្រោយអ្នកគ្រប់គ្រងរោងភាពយន្តខាងលើបានដាស់តឿនដល់ភ្ញៀវទាំងអស់ដែលនិយមមើលកុន សូមឲ្យប្រុងប្រយ័ត្នទៅលើសកម្មភាពរបស់ខ្លួន ព្រោះក្នុងរោងកុនមានកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុង សម្រាប់ចាប់សកម្មភាពរបស់យើង ជាក់ស្ដែងដូចជាវីដេអូឃ្លីបដែលកំពុងល្បីមួយនេះជាដើម វាជាមេរៀនស្រាប់ ៕

ប្រភពៈ KBN

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close