UI_LongBanner

មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី ប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីរបស់រុស្ស៊ីគឺ S-500 នឹងត្រូវមានតួនាទីជាចម្បងក្នុងការទប់ស្កាត់ការវាយប្រហារ

315

រុស្ស៊ី៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមសម្តីមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី លោក យូរី មួរ៉ាវគីន (Yuri Muravkin) ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីរបស់រុស្ស៊ីគឺ S-500 នឹងត្រូវមានតួនាទីជាចម្បងក្នុងការទប់ស្កាត់ការវាយប្រហារ ដែលមានប្រភពមកពីទីអវកាស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែមានគំរោងបង្កើតកងទ័ពអវកាស ដោយសំអាងថា ដើម្បីការពារការវាយប្រហារណាមួយពីទីអវកាសដូចគ្នា។

កាលពីចុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនផលិតសព្វាវុធដ៏ធំប្រចាំប្រទេសរុស្ស៊ី រ៉ូសតិច (Rostec) បានបង្ហើបឲ្យដឹងដែរថា រុស្ស៊ីបានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីលការពារអាកាស ដែលកាន់តែទំនើប និងមានសមត្ថភាពខ្លាំងនេះហើយ។ លោក Muravkin បានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីខាងមុខ ព្រំដែនរវាងផ្ទៃអាកាស និងទីអវកាស នឹងត្រូវបានរលុបបាត់ ដោយសារសត្រូវដែលស្ថិតនៅលើផ្ទៃអាកាស នឹងប្រែក្លាយទៅជាសត្រូវ​ដែលមកពីទីអវកាសវិញម្តង។ ដូច្នេះហើយទើបប្រព័ន្ធ S-500 នឹងមានគោលដៅចម្បង ដើម្បីទប់ទល់ជាមួយអាវុធរបស់សត្រូវដែលមកពីទីអវកាស។

CMA_LongBanner

ប្រព័ន្ធការពារគ្រាប់មីស៊ីល S-500 Prometey (ប្រូម៉េតី) គឺប្រព័ន្ធការពារប្រឆាំងនឹងគោលដៅលើផ្ទៃអាកាស ឬក៏មីស៊ីលផ្លោងបាលីស្ទិក ដែលមានអានុភាពខ្លាំងជាងប្រព័ន្ធ S-400 ដែលជាស៊េរីមុន។ យោងតាមបណ្តាញព័ត៌មានរុស្ស៊ី ប្រព័ន្ធ S-500 មានសមត្ថភាពកម្ទេចគោលដៅ នៅចម្ងាយរហូតដល់ ៦០០គីឡូម៉ែត្រពីវាបាន ហើយប្រព័ន្ធមីស៊ីលនេះក៏អាចចាប់សញ្ញា និងវាយប្រហារព្រមៗគ្នាលើគោលដៅចំនួន ១០ ដែលហោះក្នុងល្បឿន ០៧គីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺលឿនជាងល្បឿនសំឡេង ២០ដងថែមទៀតផង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close