UI_LongBanner

ប្រធានាធិបតីវេណេស៊ុយអេឡា ចាប់ផ្តើមកិច្ចពិភាក្សាជាមួយនិងភាគីគណបក្សប្រឆាំងហើយ នៅប្រទេសដីកោះបាបាដូស

60

ការ៉ាកាស់៖ នារសៀលថ្ងៃអង្គារ ទី០៩ ខែកក្តដា ឆ្នាំ២០១៩នេះ នេះបើយោងតាមរយៈការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួរ បានឱ្យដឹងថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃចន្ទសប្តាហ៍នេះថា គណៈប្រតិភូរបស់រដ្ឋាភិបាលលោក បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនិងភាគីគណបក្សប្រឆាំងហើយ នៅប្រទេសដីកោះបាបាដូស (Barbados) ស្ថិតនៅសមុទ្រការីបៀន។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងយ៉ាងដូច្នេះថា «ដំណើរការនៃកិច្ចសន្ទនា ជាមួយភាគីគណបក្សប្រឆាំង ដែលមានការចូលរួមពីរដ្ឋាភិបាលន័រវេស បានចាប់ផ្តើមហើយនៅលើប្រទេសដីកោះបាបាដូស (Barbados)។ វាជាការចាប់ផ្តើមមួយ ដែលប្រកបដោយកម្លាំងចិត្តខ្លាំងក្លា ខ្ញុំបានទទួលសារទាក់ទងគ្នា ពីប្រធានគណៈប្រតិភូរបស់យើងនៅថ្ងៃនេះ»។

គួរបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ មេដឹកនាំបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី របស់ប្រទេសវេណេស៊ុយអេឡា ហើយថែមទាំងបានអំពាវនាវឱ្យលោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីបច្ចុប្បន្ន ឲ្យចុះចេញពីតំណែង បន្ទាប់ពីលោកបានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីកាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។

CMA_LongBanner

សេចក្តីប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតិរបស់ លោក Guaido នេះត្រូវបានគាំទ្រភ្លាមៗ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តដ៏ទៃទៀតរបស់ខ្លួន ខណៈដែល ប្រទេសរុស្ស៊ី ចិន តួកគី គុយបា និងបណ្តាប្រទេសមួយចំនួនទៀត នៅតែទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាអ្នកដឹកនាំស្របច្បាប់ របស់ប្រទេសវេណេហ្ស៊ុយអេឡាដដែល។

មេដឹកនាំគណបក្សប្រឆាំងរូបនេះដដែលបានបើកយុទ្ធនាការ «ប្រតិបត្តិការស្វែងរកសេរីភាព» ដែលជាយុទ្ធនាការមួយធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្តុំពលរដ្ឋវេណេស៊ុយអេឡា ឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋបាលរបស់ លោក ម៉ាឌូរ៉ូ។ លើសពីនោះទៀតមេបក្សប្រឆាំងរូបនេះ បានប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល តែមិនបានសម្រេចកាលពីថ្ងៃទី៣០ ខែមេសា ដោយសារតែយោធាមិនព្រមសហការជាមួយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close