UI_LongBanner

លុយ៩០មុឺនដុល្លារ! គ្មានប្រភពច្បាស់លាស់ កម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ឃាត់ខ្លួនជនជាតិចិន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជា

71

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០មុឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។

មន្ដ្រីការិយាល័យគយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានឱ្យដឹងថា ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះរួមមាន៖

  • ទី១៖ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ។
  • ទី២៖ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971។
  • ទី៣៖ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ (ជាអ្នកមកចាំទទួលនៅភ្នំពេញ)។
CMA_LongBanner

ក្រោយធ្វើការត្រួតពិនិត្យ និងបានរកឃើញក្រដាសប្រាក់ដែលជនសង្ស័យ ដាក់ក្នុងកាបូបយួរដៃចំនួន៣ ដែលមានទឹកប្រាក់សរុប ៩០០,០០០ដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាសប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីម្សិលម្ងៃជនជាតិកូរ៉ែខាងត្បូងដែលរងការចាប់ខ្លួននោះ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close