UI_LongBanner

មនុស្សសរុបកើនដល់១,០៤៨នាក់បានបាត់បង់ជីវិត និងប្រមាណ៥,៥៥៨នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នានៅទីក្រុង ទ្រីប៉ូលីនៃប្រទេសលីប៊ី

538

ទ្រីប៉ូលី៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ បានឱ្យដឹងថា មនុស្សសរុបកើនដល់១,០៤៨នាក់បានបាត់បង់ជីវិត និងប្រមាណ៥,៥៥៨នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នានៅទីក្រុង ទ្រីប៉ូលីនៃប្រទេសលីប៊ី ដែលបានបន្តអូសបន្លាយប៉ុន្មានខែមកហើយ។

បើតាមអង្គការ WHO ស្របពេលដែលជម្លោះប្រដាប់អាវុធខាងលើ បានបន្តឈានចូលដល់ខែទីបួន តួលេខនៃអ្នកស្លាប់បានកើន ដល់ចំនួន១,០៤៨នាក់ ក្នុងនោះ១០៦នាក់ជាជនស៊ីវិល រីឯក្នុងចំណោមអ្នករងរបួសទាំង៥,៥៥៨នាក់ មានជនស៊ីវិល២៨៩នាក់។ WHO បានបញ្ជាក់ថា អង្គការបានបន្តបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារៈវេជ្ជសាស្រ្ត ដើម្បីជួយដល់មន្ទីរពេទ្យនានា នៅក្នុងតំបន់ ។

CMA_LongBanner

ទន្ទឹមគ្នានេះ ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL ក៏បានអំពាវនាវឱ្យមាន បទឈប់បាញ់ជាបន្ទាន់ផងដែរ រវាងកងទ័ពលីប៊ីដែលមានមូលដ្ឋាននៅភាគខាងកើត និងដឹកនាំដោយ លោក Khalifa Haftar ដែលកាលពីដើមខែមេសាកន្លងទៅ បានបើកប្រតិបត្តិការយោធាដើម្បីដណ្តើមយករដ្ឋធានីលីប៊ី និងរដ្ឋាភិបាលលីប៊ីមានមូលដ្ឋាននៅទ្រីប៉ូលី ដែលគាំទ្រ ដោយ អង្គការសហប្រជាជាតិ។

លីប៊ីបានបន្តស្ថិតក្រោមអស្ថិរភាពឬអំពើហិង្សា ចាប់តាំងតែពីការដួលរលំនៃរបបដឹកនាំរបស់លោក Muammar Gaddafi កាលពីឆ្នាំ២០១១៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close