UI_LongBanner

អាមេរិក ការលក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ ជាផ្នែកមួយក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល

77

អាមេរិក៖ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik បានឱ្យដឹងថា ការយល់ព្រមលក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់នៅដើមសប្ដាហ៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ បានយល់ព្រមលក់រថក្រោះ M1A2T Abrams ១០៨ គ្រឿង បូកជាមួយបរិក្ខាពាក់ព័ន្ធ និងមីស៊ីល Stinger ២៥០គ្រឿង តបតាមសំណើរបស់ កោះតៃវ៉ាន់។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ ហើយការលក់អាវុធនេះទៀតសោត ត្រូវបានចាត់ទុកថា ជាការជួយលើកកម្ពស់សន្តិភាពនៅក្នុងតំបន់។

CMA_LongBanner

ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានលើកឡើងដូច្នេះថា៖ «ការលក់អាវុធទាំងនេះគឺមានគោលដៅជួយ លើកកម្ពស់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល… ព្រមទាំងដើម្បីជួយពង្រឹងសមត្ថភាព ការពារជាតិរបស់តៃវ៉ាន់។ ប៉ុន្តែ ការគោរពគោលនយោបាយចិនតែមួយរបស់យើង នឹងមិនប្រែប្រួល ឡើយ»។ គោលនយោបាយចិនតែមួយ គឺការទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន។

ទីក្រុងប៉េកាំង ក៏បានសម្ដែងការជំទាស់ និងស្នើឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់ គម្រោងលក់អាវុធឱ្យកោះតៃវ៉ាន់ផងដែរ បើមិនចង់ឱ្យទំនាក់ទំនងអាមេរិក -ចិន ត្រូវបានបំផ្លាញ ខណៈភាគីទំាងពីរ កំពុងស្វះស្វែងរកកិច្ចព្រមព្រៀមបញ្ចប់សង្រ្គាមពាណិជ្ជកម្មនឹងគ្នា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close