UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃទី១២ ខែកក្កដា

81

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃទី១២ ខែ កក្កដានេះ បន្ទាប់ពីសម្តេច ត្រឡប់មកពីប្រទេសសិង្ហបុរីវិញ នាថ្ងៃទី១០ ខែកក្កដានេះ។

បន្ទាប់ពីសុខភាពបានធូរស្រាល សម្ដេចតេជោ នឹងអញ្ជើញត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី១០កក្កដា​នេះដើម្បីត្រៀមដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខ។

នេះបើយោងតាមការបញ្ជាក់ ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបខមមិន ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរថា “ពុកបានចេញពីមន្ទីពេទ្យ មកនៅសណ្ឋាគារតាំងពីព្រឹកមិញម្លេះ ថ្ងៃទី១០កក្កដា នឹងត្រឡប់ទៅវិញ ដើម្បីដិកនាំប្រជុំគណរដ្ឋមន្ត្រី នៅទី ១២ កក្កដា ២០១៩។អរគុណបងប្អូន ជនរួមជាតិ ដែលបានជូនពរឬបារម្មណ៍ពីសុខភាពខ្ញុំ”។

កាលពីថ្ងៃទី៦ ត្រូវនឹងថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយអញ្ជើញត្រលប់មកពីចូលរួមកិច្ចប្រជុំជាមួយអង្គការពាណិជ្ជកម្មពិភពលោក ដោយសារបញ្ហាគ្រេចស្មា សម្តេចតេជោ បានធ្វើដំណើរភ្លាមៗ ទៅព្យាបាលសុខភាព នៅឯប្រទេសសិង្ហបុរី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close