UI_LongBanner

រកច្រកចេញឃើញបណ្តើរៗហើយ សម្រាប់បញ្ហាទឹកកខ្វក់និងផ្លូវខូចខាតនៅខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋបាលខេត្តពិភាក្សាជាមួយក្រសួងសាធារណការ

146

ខេត្តព្រះសីហនុ៖ បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូលគឺជាប្រធានបទនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែក្កដា ឆ្នាំ ២០១៩រវាងរដ្ឋបាលសាលាខេត្តព្រះសីហនុ និង
ក្រសួងសាធារណ:ការ និងដឹកជញ្ជូន។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរលើបណ្តាញហ្វេសប៊ុកថា នៅព្រឹកនេះ លោករួមជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូល។

អភិបាខេត្តព្រះសីហនុបានថ្លែងថា៖ «ជាលទ្ធផលនៃកិច្ចប្រជុំ សំរាប់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងបញ្ហាខូចខាតផ្លូវ ក្នុងខេត្តព្រះសីហនុដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណៈការ​និងដឹកជញ្ជូន នឹងខិតខំធ្វើការដោះស្រាយបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ»។

ជមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ថា៖ «ដើម្បីឲ្យគម្រោងការទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការប្រកបដោយឆន្ទៈខ្ពស់»។

គាត់សម្គាល់ដែរថាកាលពីដើមខែកក្កដាកន្លងទៅបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំខេត្តព្រះសីហនុបានរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ហើយស្របគ្នានោះគេសង្កេតឃើញថាមានសំរាមគ្រប់ប្រភេទបានអណ្ដែតលើផ្ទៃទឹកដែលកកស្ទះ។

ជុំវិញមូលហេតុនៃការកកសារីគឺមានកត្តាពីរសំខាន់ៗទីមួយគឺ ដោយសារកាកសំណល់សំរាម ថង់ប្លាស្ទិកដែលបងប្អូនយើងមួយចំនួនបានបោះចោលផ្តេសផ្តាស និងទី២ ដោយសារតែសំណង់អនាធិបតេយ្យព្រោះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភបំពានលើចំណីមាត់អូរ ប្រឡាយ ឬពលរដ្ឋខ្លះបានលួចចាក់ដីលុបប្រឡាយសាធារណៈដោយខុសច្បាប់ដើម្បីសាងសង់ផ្ទះទាំងរំលោភច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close