UI_LongBanner

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យសិង្ហបុរី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដានេះ

95

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ជនរួមជាតិថា សម្តេចនឹងធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យសិង្ហបុរី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា «ជនរួមជាតិជាទីនឹករឭក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្លេះ ថ្ងៃទី១០ កក្កដានេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ទី១២ កក្កដា ២០១៩»។

CMA_LongBanner

«អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយ ដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ»។

សម្តេចតេជោ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ»៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close