UI_LongBanner

ឯកឧត្ដម ជាវ តាយ ដឹកនាំប្រជុំការងាររៀបចំសោភ័ណភាព ក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រ នៅចុងឆ្នាំ២០១៩ ក្នុងខេត្តកំពត

41

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញលើការងាររៀបចំសណ្ដាប់ធ្នាប់សោភ័ណភាព និងអានាម័យបរិស្ថានក្រុងកំពតដើម្បី ត្រៀមរៀបចំបុណ្យ សមុទ្រ ជុំទី២ លើកទី៨ ឈានចូលមកដល់នៅចុងឆ្នាំ២០១៩ ដែលខេត្ត កំពត ធ្វើម្ចាស់ផ្ទះ។

កិច្ចប្រជុំ នេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាព សមត្ថកិច្ច ជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ទឹកឈូ ក្រុងកំពតនិងសង្កាត់ទាំង៥នៃក្រុងកំពត។

កិច្ចប្រជុំ បានផ្ដោតលើការងារសំខាន់ៗរួមមានការងាររៀបចំ កែលំអ នូវហេដ្ឋារចនាស ម្ព័ន្ធ ផ្លូវ លូបង្ហូរទឹក ភ្លើងបំភ្លឺ តាមដងផ្លូវសំខាន់ៗនិងបញ្ហាការប្រមូលទុកដាក់សម្រាមអោយបានទាន់ពេលវេលារួមនឹងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធសោភ័ណភាពនិងអនាម័យបរិស្ថានដោយធ្វើយ៉ាងណាអោយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត ប្រកបដោយសណ្ដាប់ធ្នាប់ សុខមាលភាពសមរម្យ ក៏ដូចជាការធ្វើអោយមានការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលទីក្រុងកំពតធ្វើម្ចាស់ផ្ទះជុំទី២ នៃពិធីបុណ្យសមុទ្រលើកទី៨ ចុងឆ្នាំ២០១៩នេះ។

មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំពេលនេះគឺជាការងារសំខាន់ ដែលតម្រូវអោយមានការចូលរួមលើកជាមតិយោបល់ ពីបណ្តា មន្ទីរ អង្គភាព សមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង សង្កាត់ នូវបញ្ហាប្រឈមនានា នឹងតម្រូវការផ្សេងៗដែលពាក់ព័ន្ធការងារសណ្ដាប់ធ្នាប់ សោភ័ណភាព និងអានាម័យ បរិស្ថាន ក្នុងក្រុងកំពតដើម្បីរួមគ្នាដាក់ផែនការអនុវត្តបន្តអោយមានប្រសិទ្ធភាព។

CMA_LongBanner

ឯកឧត្ដម អភិបាលខេត្ត បានបន្តទៀតថា៖នៅចំពោះមុខនេះខេត្តកំពតត្រូវមានភារកិច្ចទទួលនូវការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រនឹងឈានមកដល់នៅចុងឆ្នាំ២០១៩នេះដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះដ៏ខ្លីខាងមុខនេះ។

ដូច្នេះ ចាប់ពីពេលនេះតទៅទាំងរដ្ឋបាលខេត្ត និងក្រុង កំពតព្រមទាំងសង្កាត់ទាំង៥ក៏ដូចជាមន្ទីរជំនាញក្នុងខេត្តត្រូវតែបង្កើនការចូលរួមយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួននិងនៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងដើម្បីធ្វើយ៉ាងណាអោយសោ ភ័ណភាពក្រុងកំពតប្រកបដោយភាពបៃតងនិងមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានបរិស្ថាន និងអនាម័យល្អជាប្រចាំពិសេសតាមដងផ្លូវសួនសាធារណៈនិងទីលំនៅដ្ឋានប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងកំពតនិងចៅសង្កាត់ទាំង៥រួមនិងមន្ទីរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចូលរួមជួយជំរុញចលនាធ្វើការអប់រំផ្សព្វផ្សាយដើម្បីអោយប្រជាពលរដ្ឋបានទទួលការយល់ដឹងនិងមានការចូលរួមទាំងអស់គ្នាព្រោះការងាររៀបចំក្រុងត្រូវទាមទារអោយមានការចូលរួមទាំងអស់គ្នាទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទៅទើបការងារនេះសម្រេចទទួលបានលទ្ធផលល្អជោគជ័យ។

សូមបញ្ជាក់ថា ខេត្តកំពតនៅក្នុងឆ្នាំ២០១៩នេះ ឯកឧត្ដម ជាវ តាយ អភិបាល ខេត្ត តែងមានការយកចិត្តទុកដាក់បានដឹកនាំកិច្ចប្រជុំដាក់ផែនការអនុវត្តអោយបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរ ពាក់ព័ន្ធ លើបញ្ហាការងាររៀបចំសោភ័ណភាពក្រុងកំពតពិសេស អភិបាល ខេត្ត បានចុះពិនិត្យ ផ្ទាល់ ដល់មូលដ្ឋានជួបបញ្ហាប្រឈមក្នុងក្រុងកំពតកន្លងមកហើយបច្ចុប្បន្នកំពុងជំរុញលើការងារសោភ័ណភាពក្រុងដើម្បីត្រៀមរៀបចំបុណ្យសមុទ្រខាងមុខដ៏ខ្លីនេះ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close