UI_LongBanner

ព្យុះភ្លៀងវាយប្រហារ ភាគខាងកើតនិងខាងត្បូងប្រទេសចិន បណ្ដាលឱ្យមនុស្សជាង១,៦៣លាននាក់ រងផលប៉ះពាល់

162

ចិន៖ ក្រសួងគ្រប់គ្រងភាពអាសន្នរបស់ចិនបាននិយាយកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងនៅភាគ ខាងកើតនិងខាងត្បូងប្រទេសចិនបានបង្កផលប៉ះពាល់ដល់មនុស្សជាង១លាន៦សែន៣ម៉ឺននាក់។

ព្យុះភ្លៀងដែលបានវាយប្រហារខេត្តចេជាំង, ខេត្តជាំងស៊ី, ខេត្តហ៊ូណាន, តំបន់ស្វយ័តក្វាងស៊ីចុង, ក្រុងឆុងឈីង, ខេត្តស៊ីឈួន និងខេត្តខេត្តហ្គីហ្សូបានប៉ះពាល់ជីវិតមនុស្ស១លាន៦សែន៣ម៉ឺន៤ពាន់នាក់។ ហើយមនុស្សសរុប៧ម៉ឺន៧ពាន់នាក់ត្រូវបានជម្លៀសទៅកន្លែងផ្សេង។

អាកាសធាតុដ៏អាក្រក់នេះក៏បានធ្វើឲ្យខូចខាតដំណាំជាង១២ម៉ឺនហិកតាផងដែរ។ ផ្ទះជាង១ពាន់៦រយខ្នងបានដួលរលំ និងជាង៧ពាន់៩រយខ្នងត្រូវបានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នាដោយបណ្តាលឲ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចប្រហែល៣៧៧លានដុល្លារអាមេរិក។

ស្របពេលជាមួយគ្នានោះ កម្ពស់ទឹកទន្លេមួយចំនួនក៏បានកើនឡើងដល់កម្រិតប្រុងប្រយ័ត្នផងដែរ។ ហើយកាលពីថ្ងៃអង្គារ អាជ្ញាធរបានដាក់ចេញនូវផែនការឆ្លើយតបគ្រោះអាសន្នកម្រិតទាបបំផុត និងបានបញ្ជូនក្រុមការងារ៤ក្រុមទៅកាន់តំបន់មួយចំនួនក្នុងចំណោមតំបន់ដែលរងគ្រោះដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close