UI_LongBanner

មេដឹកនាំ​យោធា​ថៃ​បញ្ជា​ឲ្យ​បញ្ចប់​របប​គ្រប់​គ្រង​ដោយ​យោធា ប៉ុន្តែ​នៅ​តែ​រក្សា​អំណាច​​ឲ្យ​នៅ​​ដដែល

41

ថៃ៖ កាលពី​ថ្ងៃ​អង្គារម្សិលមិញ ប្រមុខ​យោធា​ថៃ​លោក Prayuth Chan-ocha ​បាន​បញ្ជា​ឱ្យ​បញ្ចប់​របបគ្រប់គ្រង​ដោយ​យោធា មុន​ពេល​ដែល​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​លោក​ស្បថ​ចូលកាន់​តំណែង ប៉ុន្តែ​បាន​រក្សា​អំណាច​ឲ្យ​នៅ​​ដដែល ដើម្បី​អនុញ្ញាត​ឱ្យ​កង​កម្លាំង​សន្តិសុខ​អនុវត្ត​ការស៊ើបអង្កេត​ និង​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​។​

CMA_LongBanner

ចាប់​តាំង​ពី​លោក Prayuth បាន​ឡើង​កាន់​អំណាច​​ក្នុង​រដ្ឋប្រហារ​ឆ្នាំ២០១៤​ មក រដ្ឋាភិបាល​យោធា​របស់​លោក​បាន​ចេញ​បញ្ជា​ជាង ៥០០​លើក​ក្រោម​ច្បាប់​ដែល​គេ​ហៅថា​មាត្រា​ទី​៤៤ ដែល​ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​ហៅថា ច្បាប់​ផ្ដាច់​ការ ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ចាត់​វិធាន​ការ ​មិន​ចាំបាច់​ឆ្លង​ច្បាប់​របស់​ប្រទេស​ថៃ​។​ លោក​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល បន្ទាប់ពី​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​ព្រឹទ្ធសភា ដែល​តែងតាំង​ដោយ​យោធា និង​សមាជិកសភា​ត្រូវ​បាន​ជ្រើសរើស ​​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៤ ​ខែ​មីនា ដែល​គូប្រជែង​ផ្សេងៗ​របស់​លោក​បាន​និយាយ​ថា លទ្ធផល​ឆ្នោត​ត្រូវ​បាន​គេ​លួច​បន្លំ​នោះ​៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close