UI_LongBanner

រថយន្ត range rover មួយគ្រឿងបើកបរដោយបុរសជនជាតិចិនព្រលះតូបប្រជាពលរដ្ឋ ម៉ូតូពីរគ្រឿងនិងធ្វើឱ្យប្រជាពលរដ្ឋរងរបួសពីរនាក់

57

ព្រះសីហនុ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២:៥៥នាទីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្ករដោយរថយន្ត Range Rover មួយគ្រឿងបើកបរដោយបុរសជនជាតិចិនបុករះតូបប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសធ្ងន់ចំនួនពីរនាក់និងម៉ូតូអស់ ២ គ្រឿងទីតាំងស្ថិតនៅក្នុងក្រុម ២១ ភូមិ ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុនិងខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញរថយន្ត Range Rover នោះបើកមកធ្វើនៅការាសឡានស្រាប់តែចេញមកវិញក៍បុករះតូបប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួសមនុស្សចំនួន ២ នាក់និងម៉ូតូចំនួន ២ គ្រឿង។ ក្រោយពេលកើតហេតុម្ចាស់រថយន្តជនជាតិចិនបានសងសំណង់ទៅជនគ្រោះនិងម្ចាស់តូបដែលខូចខាតចំនួន ៣,០០០ដុល្លារដើម្បីបញ្ចប់រឿង។

ចំណែកអ្នកបើកបររថយន្តជនជាតិចិននិងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោគនិងដោះស្រាយតាមសន្តិវិធីច្បាប់៕ដោយ៖ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close