UI_LongBanner

ពិតជាខ្លោចចិត្តណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យក្មេងប្រុសស្រី២នាក់ ស្លាប់១ របួសធ្ងន់១ នៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំក្រុងកែប

196

កែប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដដែលបង្ករដោយរថយន្ដបុកម៉ូតូទាំងកម្រោល ក្នុងទិសដៅស្របគ្នាពីលិចទៅកើត ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃធំរៃធំ បានបណ្តាលអោយអ្នកបើកបរម៉ូតូរបួសធ្ងន់១នាក់ ស្លាប់១នាក់នៅកន្លែងកើតហេតុភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣៣Aកំពត-កំពង់ត្រាច ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប -ខេត្តកែប។

លោក សួង ស៊ីន អធិការនគរបាលក្រុងកែបបានអោយដឹងថាម៉ូតូរងគ្រោះម៉ាកស្មាស ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខកែប ១1B០២៤៧ បើកបរដោយឈ្មោះ យ៉ោង ភូ ពេជ្រ មន្នី រ័ត្ន ភេទស្រី អាយុ១៤ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប រងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យប្រទេស វៀតណាម។ ព្រមទាំងអ្នករួម ដំណើរដោយឈ្មោះ ទី អរុណ ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុងកែប ខេត្តកែប បានស្លាប់នៅ នឹងកន្លែងកើត ហេតុ ។

CMA_LongBanner

លោកអធិការក្រុងបានបន្តថា រថយន្តបង្ករខាងលើ ម៉ាកលុចសុីសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AT១៣០៧ បន្ទាប់ពីបង្ករហេតុភ្លាមៗរថយន្តខាងលើបានបើករត់គេចតែត្រូវបានកម្លាំងសមត្ថកិច្ចបើកដេញតាមពីក្រោយលុះដល់ចំណុចរង្វង់មូលផ្លូវបំបែកជាបួនភូមិចំការបីភ្នំវល្លិឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខខេត្តកែប។ ទើបរថយន្តបង្ករខាងលើឈប់ បន្ទាប់មកអ្នកបើកបរបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលក្រុងកែបដើម្បីស្រាវជ្រាវរកអត្តសញ្ញាអ្នកបើកបរខាងលើ មកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖ HSP

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close