UI_LongBanner

នៅព្រឹកនេះ ព្រឹទ្ធសភា បើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៥ ដែលបានអនុម័តដោយរដ្ឋសភា

37

ភ្នំពេញ៖ ព្រឹទ្ធសភា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៥ ដែលបានអនុម័តដោយរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំព្រឹទ្ធសភា នាព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤៨រូប។

CMA_LongBanner

សេចក្តីព្រាងច្បាប់ទាំង៥នោះរួមមាន៖

  • ១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក។
  • ២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រឺញូវេប៊ល ឯ.ក។
  • ៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។
  • ៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។
  • ៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close