UI_LongBanner

បុរសម្នាក់ចង់ក សម្លាប់ខ្លួននៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

147

ភ្នំពេញ៖ បុរសម្នាក់បានយកខ្សែភ្លើងចង់ក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលយ៉ាខ្លាំង ហេតុការភ្ញាក់ផ្អើលខាងលើនេះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣នឹង២០នាទីរសៀល ដែលស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បុរសខាងលើ(ស្លាប់)មានឈ្មោះ ប៉ែន សុីថាត ភេទប្រុសអាយុ៣៣ឆ្នាំ មានស្រុកកណើត ឃុំកណ្ដាល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅផ្ទះខ្លួងឯងជាមួយប្រពន្ធកូន ដែលស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

CMA_LongBanner

ប្រភពព័ត៌មានកន្លែងពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឃើញបុរសខាងបានទៅធ្វើកាងារជាមួយប្រពន្ធក្រោយក៏បានសូមច្បាប់នៅកន្លែងកាងាររួចហើយក៏បានមកផ្ទះក៏ចូលទៅក្នុងបន្ទប់ហើយបងប្អូនសាច់ញាតិក៏បានសួរបុរសខាងលើនោះថាមិចបានចេះតែសំងំក្នុងបន្ទប់ចឹងបុរសខាងលើនោះបានឆ្លើយថាខ្លួនចេះតែចុកពោះហើយបុរសខាងលើក៏បានបិទទ្វាវិញទៅ។

លុះថ្ងៃដដែលប្រពន្ធបុរខាងលើបានចេញពីធ្វើការក៏បានចូលមកក្នុងផ្ទះក៏បានចូលទៅបើកទ្វាបន្ទប់ក៏ឃើញប្ដីរបស់ខ្លួនបានចង់ក សម្លាប់បាត់ទៅហើយដោយយំស្រែកក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលហើយបានទាក់ទងទៅសមត្ថកិច្ចផ្នែកកោសល្យវិច័យចុះមកពិនិត្យសាកសព្វ ក្រោយមកសមត្ថកិច្ចផ្នែកកោសល្យវិច័យបានពិនិត្យសាកសពរួចបានឲ្យដឹងថា បុរខាងលើនេះបានស្លាប់ដោយសារចង់ក សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចផ្នែកកោសល្យវិច័យបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ ចំរើន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close