UI_LongBanner

ចិនទៀតហេីយ! ! ជនជាតិចិន៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីសាកសួរ ក្រោយវ៉ៃគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលទាំងយប់

45

ភ្នំពេញ ៖ ផ្អេីលអស់សមត្ថកិច្ចបន្ទាប់ពីមានជនជាតិចិន១ក្រុម វ៉ៃគ្នាទៅវិញទៅមកបណ្តាលអោយមានអ្នករបួសនឹងបង្កអោយមានការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗធ្វេីការឃាត់ខ្លួនបានជនជាតិចិនទាំងសងខាងចំនួន៤នាក់យកមកប៉ុស្តិ៍ ដែលហេតុការណ៍នេះស្ថិតនៅចំណុចផ្លូវចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១នឹង៥០នាទីយប់ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ។

CMA_LongBanner

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ ជនជាតិចិន១ក្រុម មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយមិនដឹងមូលហេតុ ស្រាប់តែភ្លាមៗនោះភាគីទាំងសងខាងបានស្ទុះទៅធ្វេីការវាយតប់គ្នាទៅវិញទៅមកបណ្តាលអោយមានមនុស្សរងរបួសទាំងសងខាងនឹងអ្នកខ្លះបានរត់ចេញពីកន្លែងកេីតហេតុ បង្កអោយមានការភ្ញាក់ផ្អេីលនឹងការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្បែរនោះរហូតដល់មានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗធ្វេីការឃាត់ខ្លួនបានជនជាតិចិនទាំងសងខាងចំនួន ៤នាក់យកមកប៉ុស្តិ៍ដេីម្បីសាកសួរតែម្តង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close