UI_LongBanner

វ័យនៅក្មេងៗណាស់ប្អូន! តែមកធ្វើសកម្មភាពឆកទៅវិញ…

35

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់ទូរសព្ទ័ដៃមិនបានសម្រេចនៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿងនៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទីយប់  

ជនសង្ស័យទាំង ០២នាក់រួមមាន

១-ឈ្មោះ ធូ វីរៈបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសវិទ្យាល័យមភ្នំពេញថ្មី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។

២-ឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។

CMA_LongBanner

ចំណែករីឯជនរងគ្រោះ ០១នាក់ ភេទស្រី អាយុប្រហែល៤០ឆ្នាំ មិនដាក់ពាក្យបណ្តឹងទៅបាត់ក្រោយកើតហេតុ ។

សនម្ភារបន្សល់ទុករួមមាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន និងម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GB-5966( របស់ជនសង្ស័យ ) ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើរហេតុ ជនរងគ្រោះ កំពុងជិះមូតូ០១គ្រឿង ម៉ាកធូដេរ តែម្នាក់ឯងតាមផ្លូវ១០១៩ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូមកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ តែឆក់ពុំបាន ក៍ត្រូវបកម្លាំងល្បាតយើងឃើញហេតុការណ៍បានធ្វើការដេញតាមចាប់បានជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកជនរងគ្រោះមិនស្គាល់ភិនភាគទៅបាត់ក្រោយកើតហេតុ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close