UI_LongBanner

ស្រីនិច ពាក់អាវខើចបញ្ចេញផ្សិត បានមកលោតទឹកសម្លាប់ខ្លួននៅមុខវាំង តែត្រូវបងប្អូនប្រជាពលរដ្ឋជួយស្រង់មកវិញ…

174

ភ្នំពេញ៖ មានការភ្ញាល់ផ្អើលមួយកើតឡើងទាំងកណ្ដាលយប់ កាលវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមាននារីរូបស្រស់ម្នាក់ បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន នៅមុខវាំងតែមិនបានសម្រេច ត្រូវបងប្អូនប្រជាពរដ្ឋជួយស្រង់ យកមកលើគោកទាន់ ដែលនៅតាមបណ្ដោយផ្លូវស៊ីសុវត្តិ ត្រង់ចំណុចមុខព្រះរមរាជវាំង ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

នារីរងគ្រោះខាងលើមានឈ្មោះ ស្រី និច ភេទស្រី អាយុប្រហែល២២ឆ្នាំ ស្នាក់នៅម្ដុំទួលគោក។ តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា រូបនាងមានការពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបងស្រីបង្កើត បានស្លាប់ចោល បន្សល់ទុកឲ្យរូបនាង រស់នៅតែម្នាក់ឯងកណ្ដោចកណ្ដែង គិតអ្វីមិនចេញឈានទៅដល់ការសម្រេចចិត្ត ចង់បញ្ចប់ជីវិតខ្លួនឯង ហើយក៏បានដើរមកមុខវាំង រួចលោតទឹកធ្វើអត្តឃាតតែម្ដង ត្រូវបានប្រជាពរដ្ឋឃើញ ក៏នាំគ្នាជួយស្រង់ឡើងគោកវិញ។

CMA_LongBanner

ក្រោយកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានលួងលោមកុំឲ្យនាងគិតខ្លីតទៅទៀត និងហៅកង់បីឲ្យនាងជិះត្រលប់ទៅផ្ទះវិញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close