UI_LongBanner

បច្ចេកទេសដាំខ្ទឹម ដើម្បីទទួលបានទិន្នផលខ្ពស់

92

ខ្ទឹមជាដំណាំមួយប្រភេទដែលងាយស្រួលដាំដុះ មិនពិបាកថែទាំ ហើយថែមទាំងមានតម្រូវការខ្ពស់ក្នុងទីផ្សារ។ ប្រជាកសិករនៅតំបន់មួយចំនួនពេញនិយមដាំដំណាំខ្ទឹមណាសម្រាប់លក់យកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ កសិករគួរតែដាំដំណាំខ្ទឹមតាមបច្ចេកទេសដូចខាងក្រោម ទើបទទួលបានផលច្រើន៖

*សម្ភារដែលត្រូវមានៈ

-ចបកាប់,ចបជីក

-កំណាត់ឈើ

-ជីកំប៉ុស្ដ,ចំបើង

-មើមខ្ទឹមសគុណភាពល្អ

*របៀបធ្វើ

-ជ្រោយដីអោយបានម៉ត់

-ដាក់ជីកំប៉ុស្តលាយជាមួយដី

CMA_LongBanner

-ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយពី៤ទៅ៨សង់ទីម៉ែត្រ និងជំរៅ២ទៅ៣សង់ទីម៉ែត្រ

-ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសារ យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នាដោយបង្កើត ជាឧបករណ៍រង្វាស់មួយស្របតាមខ្នាត

-ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី

-ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់វាឡើងលើ បន្ទាប់មកកប់ដីពីលើ

-យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី

-ស្រោចទឹកបន្ថែមជី និងរក្សាការថែទាំ

-ខ្ទឹមសអាចប្រមូលផលបានចន្លោះពី១ទៅ២ខែឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី៥ទៅ៦ស្លឹក៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close