UI_LongBanner

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនដូចហោះ​ ជ្រុលទៅបុកទ្រូងពុះចែកផ្លូវពេញទំហឹង កល់ជាប់ទៅមុខលែងរួច…

28

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បេីករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿន រេចង្កូតទៅបុកទ្រូងចែកផ្លូវ បណ្តាលអោឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច។  ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP 3570 បេីកបរដោយបុរសម្នាក់សង្ស័យ ស្រវឹងជោគ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងក្ នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏រេចង្កូតទៅបុកទ្រូងពុះចែកផ្លូវពេញទំហឹង បណ្តាលឱ្យដួលអស់មួយកង់ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច។

CMA_LongBanner

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅជំនាញចុះមក ស្តូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close