UI_LongBanner

បុរសជនជាតិកូរ៉េបើករថយន្តហាយឡែនឌ័រ បុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស

26

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ បើកដោយជនជាតិកូរ៉េ បានបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស ហេតុការណ៍នេះដែលបានកើតឡើងនាវេលាម៉ោង ១០និង២៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកេីតហេតុ បានឃេីញម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ ២០១៧ ដែលពាក់ស្លាក់លេខ កំពង់ចាម :1R 5687 ជិះដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកេីត លុះមកដល់ចំណុច កេីតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ស្លាក់លេខ ភ្នំពេញ : 2AQ 9903 បេីកបរដោយជនជាតិកូរ៉េ ក្នុងទិសដៅស្របគ្នា ហេីយក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយបុរសភាគីខាងម៉ូតូ ដួលរងបួសរលាត់ដៃរលាត់ជេីង (ស្រាល) បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយយកប្រេងក្រឡាលាបអោយ និងសមត្ថកិច្ចចុះអន្ដរាគមន៍ ៕

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ហើយធ្វើការសម្របសម្រួលឲ្យភាគីខាងម៉ូតូ និងភាគីខាងម្ចាស់រថយន្ត ដែលជាជនជាតិកូរ៉េដោះស្រាយគ្នាដោយបញ្ចប់រឿងដោយសងសំណងទៅភាគីខាងម៉ូតូ ២០ដុល្លារ ដើម្បីយកទៅព្យាបាល និងលាងរបួស ៕

CMA_LongBanner

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close