UI_LongBanner

ព័ត៌មានលម្អិត ពាក់ព័ន្ធប្ដីវាយប្រពន្ធ ចុងក្រោយប្ដីហៅអ្នកសារព័ត៌មានមកបំភ្លឺ លឺហើយហួសចិត្ត…

78

ភ្នំពេញ៖ ជនសង្ស័យជាប្ដីដែលបានប្រើអំពើហិង្សា និងវាយធ្វើបាបប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសពេញលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ដែលមានឈ្មោះថាភូមិទួលថ្ងាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកទៅធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះបាន គឺជនដៃដល់បានទាក់ទងមកអ្នកសាពត៌មានគ្រប់បណ្ដាអង្គភាព ដើម្បីសុំការបំភ្លឺជុំវិញរឿងរ៉ាវដែលប្រពន្ធរបស់ខ្លួនថា គឺជារឿងផ្សាយមិនពិយ។

ទើបបុរសដែលជាជនដៃដល់រូបនោះ បានសុំទាមទារឲ្យអ្នកសាពត៌មាន ត្រូវតែមកជួបខ្លួន នៅត្រង់ចំណុចបន្ទប់ជួលរបស់ខ្លួនខាងលើ ដើម្បីខ្លួននឹងធ្វើការបកស្រាយវិញនូវរឿងរ៉ាវដែលប្រពន្ធបាននិយាយបំភ្លើសសាច់រឿង។

ពេលដែលទទួលបានដំណឹងនេះភ្លាម អ្នកសាពត៌មានយើងគ្រប់អង្គភាព ក៏បានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឱ្យចុះមកឃាត់ខ្លួនបុរសរូបនោះភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរ។

ក្រោយពេលសមត្ថកិច្ចយកមកដល់ប៉ុស្ត៍ហើយ ទើបធ្វើការសាកសួបុរសដែលជាជនដៃដល់មានបានវ៉ៃប្រពន្ធទេបុរសរូបនោះ បានឆ្លើយថា បានប្រតាយប្រតប់គ្នាពិតមែន ដោយសារតែខ្លួនខឹងពេកទ្រាំមិនបាន ព្រោះឃើញរូបប្រពន្ធបានថតជាមួយនឹងបុរសម្នាក់ ឱបគ្នាស្អិតរមួតក៏បានកើតជាហិង្សាពេលនោះទៅ។

រីឯស្ត្រីដែលជាជនរងគ្រោះ មានឈ្មោះអាតលីណា អាយុ ២៣ឆ្នាំ មានមុខរបរធ្វើការងារក្នុងហាង មានស្រុកកំណើតនៅខេត្តរតនគីរី មានប្ដីឈ្មោះផនសម្ផស្សភេទប្រុសមានអាយុ២៤ ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង សព្វថ្ងៃបង្កើតបានកូនស្រីមួយ ជាចំណងដៃ មានអាយុមួយខួបកន្លះ សព្វថ្ងៃនាងរស់នៅជាមួយម្ដាយក្មេក។

CMA_LongBanner

ខណៈពេលអ្នកទាំងពីរបានគ្នាជាប្ដីប្រពន្ធសព្វថ្ងៃនេះ គឺបានតែត្រឹមសែនព្រេនទេអស់រយៈពេលជាង៣ ឆ្នាំមកហើយ តែមិនដែលបានសុខនឹងគ្នាសោះ ចេះតែមានរឿងរកាំរកូសរហូត។ ប្រពន្ធដែលជាជនរងគ្រោះដែលបានបន្តទៀតថា លុះមកដល់ម៉ោងប្រហែលជា ៦ ល្ងាចថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ ក៏បានកើតជារឿងធំមកលើរូបខ្លួននៅត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិឡឥដ្ឋទី១ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ជិតនឹងជ្រោះបាត់ស្នេហ៍ ថាបុរសជាប្ដីបានចាប់ច្របាច់កនាង និងវាយដំជាច្រើនកន្លែង ហើយយកកូនកាំបិតបម្រុងវះមុខនាងទៀត ហើយស្ទុះទៅយកទូរសព្ទមួយគ្រឿង និងលុយជាង ៣០០ដុល្លារ រត់គេចខ្លួនបាត់តែម្ដង។

ក្រោយពេលកើតកើតហេតុ ស្ត្រីដែលជាជនរងគ្រោះ ត្រូវបានសាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះ ជួយដឹករូបនាងយកទៅមន្ទីរពេទ្យកាលម៉ែត ដើម្បីព្យាបាល មកដល់ពេលនេះនាងបានធូរស្រាលហើយ។

IMG_1270

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close