UI_LongBanner

ផ្អេីលសមត្ថកិច្ចខណ្ឌ៧មករា ចុះអន្តរាគមន៍ដោយជនជាតិចិនម្នាក់ ក្នុងចំណោម៣នាក់ ទៅវាយកញ្ចក់រថយន្តម៉ាកកាមរី ១គ្រឿង ដែលកំពុងបេីកបរសុខៗ

41

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ក្នុងចំណោមគ្នា៣នាក់ បានទៅវាយកញ្ចក់រថយន្តម៉ាក កាមរី ១គ្រឿង ដែលកំពុងបេីកបរសុខៗ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦១ ក្បែរវត្តសំពៅមាស នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង ១៩នឹង៤០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ។

តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថា ៖ មុនពេលកើតហេតុ គេបានឃេីញ បុរសម្នាក់ បេីករថយន្តម៉ាក កាមរី ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-6586 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦១ ក្នុងទិសដៅពីត្បូងទៅជេីង ខណ:កំពុងធ្វេីដំណេីរមកដល់កន្លែងកេីតហេតុ ក្បែនឹងវត្តសំពៅមាស ស្រាប់ តែត្រូវជនជាតិចិនម្នាក់ ក្នុងចំណោមគ្នា ៣នាក់ ស្ទុះមកវាយកញ្ចក់រថយន្តម៉ាក កាមរី ខាងលេី បណ្តាលអោយរងការខូចខាត ដោយមិនដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ភ្លាមៗតែម្តង ។

CMA_LongBanner

ក្រោយពេលសមត្ថកិច្ចចុះមកអន្តរាគមន៍ ជនជាតិចិន បានសងសំណងដល់ភាគីថយន្តកាមរី ចំនួន ១០០ដុល្លារ ដេីម្បីបញ្ចប់រឿងនឹងនៅកន្លែងកេីតហេតុភ្លាមៗតែម្តង៕ដោយ៖ សារឿន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close