UI_LongBanner

ល្បែងហ្គេមបាញ់ត្រី កំពុងបើកលេងយ៉ាងរលូន នៅសង្កាត់ស្វាយប៉ាក លោកអធិការទើបឡើងថ្មី មិនមានចំណាត់ការបង្រ្កាប

42

ភ្នំពេញ៖ បើទោះបីដឹងថា ហ្គេមបាញ់ត្រី គឺជាល្បែងស៊ីសងខុសច្បាប់ ដែលត្រូវសាលារាជធានីភ្នំពេញ មិនអនុញ្ញាតិអោយបើកអាជីវកម្មក៏ដោយ ផ្ទុយទៅវិញបច្ចប្បន្ននៅមូលដ្ឋានខណ្ឌឬស្សីកែវ ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនទីតាំង កំពុងបើកលេងយ៉ាងរលូន ដោយមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ ។

មតិមហាជនលើកឡើងថា ទីតាំងហ្គេមបាញ់ត្រីនេះហើយ តែងតែប្រមូលផ្តុំទៅដោយក្មេងទំនើង ជួញដូរគ្រឿងញៀន និងជាទីតាំងសេពគ្រឿងញៀន ព្រមទាំងបង្ករអសន្តិសុខ ដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ពេលវេលា។

ល្បែងហ្គេមបាញ់ត្រីខុសច្បាប់បច្ចុប្បន្ន កំពុងកើតមានស្ទើរគ្រប់សង្កាត់ ជាក់ស្តែងនៅភូមិលូ សង្កាត់ស្វាយប៉ាក ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ប្រមាណ ៥ទីតាំង កំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ ២៤ម៉ោងលើ២៤ម៉ោង ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ ដែលពលរដ្ឋដាក់ការសង្ស័យថា អាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ច ទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ អាចដំណើរយ៉ាងរលូនបែបនេះ ។

CMA_LongBanner

តាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ សុំមិនបញ្ចេញឈ្មោះ លួចប្រាប់អោយដឹងថា ល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ លួចបើកអាជីវកម្មរាប់ខែមកហើយ មានក្មេងស្ទាវ គ្រប់ប្រភេទចូលលេង និងប្រមូលផ្តុំទៅដោយក្មេងទំនើង ជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងសេពគ្រឿងញៀន ព្រមទាំងបង្ករអសន្តិសុខក្នុងមូលដ្ឋាន។

ពលរដ្ឋរៀបរាប់បន្តថា អាជីវកម្មហ្គេមបាញ់ត្រីនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ពីមុនមានតែ១ទៅ២ទីតាំងប៉ុណ្ណោះ ប៉ុន្តែដោយសារទីតាំងនេះ មានភាពល្អប្រសើរ ទើបកើតមានបន្តបន្ទាប់ថែមទៀតរហូតមកដល់បច្ចប្បន្នមានចំនួន ៥ទីតាំង កំពុងបើកអាជីវកម្មយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចឡើយ ។ ប្រជាពលរដ្ឋរង់ចាំមើល លោក គល់ យី អធិការខណ្ឌឫស្សីកែវទើបឡើងថ្មី លោកមានចំណាត់ការបង្រ្កាបយ៉ាងណា ចំពោះល្បែងសុីសងខាងលើនេះ៕ ដោយៈ S.R.N

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close