UI_LongBanner

យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញ នៅប៉ាគីស្ថាន

67

ប៉ាគីស្ថាន៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញនៅក្នុងទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅប៉ាគីស្ថាន)។

រថភ្លើងដឹកអ្នកដំណើរខាងលើ បានធ្វើដំណើរចាកចេញពីទីក្រុងឡាហ័រ (Lahore) ទៅកាន់ទីក្រុងក្វេតតា (Quetta) ប៉ុន្តែតែបុកគ្នាជាមួយរថភ្លើងដឹកទំនិញ មួយគ្រឿងផ្សេងទៀតនៅឯស្ថានីយរថភ្លើង ទីក្រុង Rahim Yar Khan នៃខេត្តផាន់ចាប់ (Punjab)។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។

CMA_LongBanner

បើតាមមន្ទីពេទ្យនៅក្នុងតំបន់ ចំនួនអ្នកស្លាប់អាចកើនឡើង ពីព្រោះនៅក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើននាក់របួសធ្ងន់ រីឯមូលហេតុកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close