UI_LongBanner

មានអ្នកណាចង់ចូលរួមទេ? ដឹងកន្លែងជួបជុំគ្នាហើយ ក្នុងយុទ្ឋនាការសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុទាំងមូល

33

ព្រះសីហន៖ កាលពីម្សិលមិញនេះ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះសារបញ្ជាក់បន្ថែមទៀត ទាក់ទងការប្រមូលបោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល បានឲ្យដឹងថា៖

“រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុឱ្យបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។

CMA_LongBanner

គោលដៅជួបជុំ :

– គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)
– គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
– គោលដៅទី៣ : ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)
– គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ

ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593។ សូមអរគុណ !!!”៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close