UI_LongBanner

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ជំងឺប៉េស្តជ្រូកអាហ្វ្រិច បានរាលដាលដល់ខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា…

159

ភ្នំពេញ៖ គិតចាប់ពីដើមឆ្នាំ២០១៩ មកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា ខេត្តចំនួន ៤កំពុង ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច គឺមានខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ។ ជាមួយគ្នានេះក្រសួងបាន អំពាវនាវឲ្យអាជ្ញាធរពាក់ពន្ធ័ទប់ស្កាត់ កុំឲ្យមាននាំជ្រូកចេញពីខេត្តទាំងនោះទៅតំបន់ផ្សេងទៀត។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិច ជាជំងឺឆ្លងរាតល្បាតធ្ងន់ធ្ងរបង្កដោយវីរុស ឆ្លងរាលដាលឆាប់រហ័សនៅលើសត្វជ្រូកគ្រប់ប្រភេទ ជំងឺនេះផ្ទុះតំបូងនៅកេនញ្ញ៉ាទ្វីបអាហ្វ្រិច តាំងពីឆ្នាំ១៩០៧មកម្លេះ។ បានឆ្លងរាលដាលដល់ប្រទេសវៀតណាមចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ មានចំនួន៦០ខេត្ត ត្រូវបានជំងឺវាយលុក និង ២,លានជ្រូកត្រូវបានសម្លាប់ ខាតបង់ចំនួន ១៥៥លានដូល្លារសហរដ្ឋអាមេរិច។

ដោយឡែកនៅកម្ពុជាវិញ ជំងឺប៉េស្តជ្រូកអាហ្វ្រិចនេះ បានកើតឡើងលើកតំបូង នៅខេត្តរតនគិរី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះ មានខេត្តចំនួន ៤ខេត្ត​ ទទួលរងការវាយលុកជំងឺប៉េស្តជ្រូក អាហ្វ្រិចនេះ គឺមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ។ កត្តានេះបានធ្វើ ឲ្យ ប្រជាពលរដ្ឋនិង កសិករចិញ្ចឹមជ្រូកមានព្រួយបារម្ភជាខ្លាំង ឯពលរដ្ឋធម្មតាវិញ លែងហ៊ានបរិភោគសាច់ជ្រូក ខ្លាចក្រែងទិញប៉ះជ្រូកឈឺ ប៉ះពាល់សុខភាពនិងសុំឲ្យអាជ្ញាធរដែនដី ជួយមានវិធានការ ។

CMA_LongBanner

ក្រោយពីមានការផ្ទុះជម្ងឺនេះកើតឡើង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឆ្លើយតបនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងខ្លាំងលើសត្វជ្រូក ដែលបណ្តាលឲ្យជ្រូកឈឺ និងងាប់ច្រើន តែជំងឺនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សទេ។ ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្ស និងប៉ះពាល់ដល់សុខភាពមនុស្សពិតមែន តែយើងមិនត្រូវញ៉ាំសាច់សត្វដែលមានជំងឺនោះទេ ហើយរាល់សាច់សត្វទាំងអស់ត្រូវចម្អិនឲ្យឆ្អិនល្អ ព្រោះវីរុសដែលបង្កជំងឺប៉េស្តអាហ្វ្រិកមានភាពធន់ នៅក្នុងផលិតផលសាច់ជ្រូក និងបរិយាកាសខាងក្រៅ រហូតដល់ ១០០០ ថ្ងៃឯណោះ។ នេះបើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជំងឺប៉េស្តជ្រូកអាហ្វ្រិកជាជំងឺឆ្លងធ្ងន់ធ្ងរ គ្មានវិធីព្យាបាល និងវ៉ាក់សាំងការពារនោះទេ វាបង្កឡើងដោយវីរុស ឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈការចម្លងដោយផ្ទាល់ ឬប្រយោល ហើយជ្រូកដែលឆ្លងវីរុសនេះអត្រាស្លាប់ស្ទើរតែ ១០០%។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលលើជ្រូកនៅខេត្តរតនគិរីដំបូងគេបង្អស់ កាលពីខែ មីនា ឆ្នាំ ២០១៩។

cr: peoplenews.asia

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close