UI_LongBanner

សាហាវមែន! ស្រីស្អាតកូនអ្នកមានម្នាក់ ផឹកស្រាស្រវឹងបើកឡានទៅបុករថយន្តBMW ដែលកំពុងឈប់ចាំស្តុប ឡើងផ្ទុះឆេះស្លាប់២នាក់ (មានវីដេអូ)

1,654

ចិន៖ នារីវ័យក្មេងស្រស់ស្អាតជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តទៅបុកនឹងរថយន្តដទៃ ដែលកំពុងតែឈប់រង់ចាំស្តុប បណ្តាលឲ្យខ្ទាតប៉ើងជាច្រើនម៉ែត្រ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតឆក់យកជីវិតមនុស្សអស់២នាក់ ដែលបង្កជាការភ្ញាក់ផ្អើល រងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃពុធ សប្តាហ៍មុននេះ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុង Yongcheng ខេត្ត Henan ប្រទេសចិន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នារីស្រស់ស្អាតបង្កហេតុខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Tan មានអាយុ២៣ឆ្នាំ។ នៅក្នុងយប់កើតហេតុនោះ Tan នាងបានចេញទៅញ៉ាំអាហារពេលល្ងាច និងបានផឹកស៊ីស្រវឹងជោកជាំដល់យប់ជ្រៅ ជាមួយនឹងមិត្តភក្តិរបស់នាង នៅភោជនីយដ្ឋានមួយកន្លែងក្នុងតំបន់។

យ៉ាងណាមិញ ក្រោយចេញពីស៊ីផឹក និងមុនឈានដល់ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបែបនេះ ដំបូងឡើយ Tan នាងក៏បានបើករថយន្ត Maserati របស់នាង ទៅប៉ះជាមួយនឹងរថយន្តដទៃ (អ្នកដំណើរលើដងផ្លូវ) ដែលមិនតិចជាង៨គ្រឿងនោះទេ និងថែមទាំងបានបង្កជាជម្លោះពាក្យសម្ដីផ្អើលគេឯង ហើយក្រោយមកនាងក៏បានបើករថយន្តចេញពីទីនោះ ទាំងដែលខ្លួនស្ថិតនៅក្នុងស្ថានភាពស្រវឹង សឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។

លុះដល់ចំណុចកើតហេតុ Tan ក៏បានបើករថយន្តយ៉ាងព្រហើនលឿនស្លេវ ទៅបុកនឹងរថយន្ត BMW មួយគ្រឿងទៀត ដែលកំពុងតែឈប់ចាំស្តុប រហូតខ្ទាតប៉ើងប្រមាណជាជាង ១០ម៉ែត្រឯណោះ ផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ទៅ (ឆេះខាងរថយន្តរងគ្រោះ)។

ប្រភពដដែលបន្តថា អ្នកដំណើរប្រុស២នាក់ ដែលស្ថិតនៅក្នុងរថយន្តរងគ្រោះ BMW ត្រូវបានស្លាប់បាត់ជីវិត ខណៈឯ២នាក់ផ្សេងទៀត ដោយក្នុងនោះរួមមានអ្នកបើកបរម្នាក់ ពួកគេទាំងពីរបានរងរបួសធ្ងន់ធ្ងរ ដោយសារតែការរលាកភ្លើង។ ចំណែកឯ នាង Tan រួមនឹងមិត្តភក្តិនាង២នាក់ទៀតដែលជិះជាមួយវិញ ពួកគេទាំងបីនាក់បានរងរបួសធ្ងន់ស្រាល។

គួរឲ្យដឹងផងដែរថា នាង Tan ត្រូវបានគេដឹងថា គឺជានិស្សិតម្នាក់ដែលទើបតែបញ្ចប់ការសិក្សាថ្មីៗនេះ រស់នៅក្នុងត្រកូលគ្រួសារអ្នកមានទ្រព្យ និងជាម្ចាស់ជំនួញដ៏ជោគជ័យមួយផងដែរ។

CMA_LongBanner

នៅលើបណ្តាញសង្គម Tan ក៏តែងត្រូវបានគេកត់សម្គាល់ឃើញផងដែរថា នាងតែងតែចូលចិត្តបង្ហោះបង្ហាញពីសម្ភារនិយមរបស់នាង ដែលសុទ្ធសឹងតែជាម៉ាកប្រ៊េនៗតម្លៃថ្លៃៗរួមមានដូចជា កាបូប ស្បែកជើង និងរថយន្តទំនើបជាដើម។

គួរឲ្យដឹងបន្ថែមថា ជុំវិញនឹងករណីខាងលើនេះ នាង Tan និងមិត្តភក្តិ២នាក់ទៀតរបស់នាង ក៏ត្រូវបានធ្វើការចាប់ឃាត់ខ្លួន និងចោទប្រកាន់ពីបទដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ដែលនឹងចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

cr: www.khmerload.com

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close