UI_LongBanner

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ! លោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី នៅសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាពហើយ…

59

ដំណឹងមរណភាពលោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែក​តូរ្យតន្រ្តី ជំនាញ​ឧបករណ៍ខ្លុយ និង គែន នៅសាលាមធ្យម​វិចិត្រសិល្បៈ បានមរណភាព នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាវេលាម៉ោង ៣រសៀល ក្នុងជន្មាយុ៥៣ឆ្នាំ ដោយរោគាពាធ។

CMA_LongBanner

ដំណឹងនេះចាត់ទុកជាការអញ្ចើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនី ចូលរួមរំលែកទុក្ខ និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
សពលោកគ្រូ ផុន រ៉ាវុធ តម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទូរស័ព្ទទំនាក់ទំនង ០១៧៩៣១០៦៨/ ០៩៣២៨៧៩៩៦/០៩៩៥២៥៩០១។

 

 

 

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close