UI_LongBanner

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពត ចំនួន០២រូប

83

ខេត្តកំពត:នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពត ចំនួន០២រូប ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 

តាមអនុក្រឹត្យត្រូវបានតែងតាំងលោក សេង សិរីបុត្រ និងលោក ភូ លិ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត។

មានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើរដល់លោកអភិបាលរងខេត្តដែលទើបតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាមរយៈបទពិសោធន៍របស់ខ្លួនពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍរដ្ឋបាលខេត្តរបស់យើងអោយកាន់តែរីកចម្រើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។

សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីរួមមាន៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត កងកំលាំងទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្តសរុបប្រមាណ ២៥០នាក់។

អត្ថបទដែលជាប់ទាក់ទង
Open

Close