UI_LongBanner

សម្តេចក្រឡាហោម​ ស​ ​ខេង​ បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាលើកកម្ពស់យេនឌ័រ

94

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសម្រេចបាននូវការទទួលបានជាសកល នៅសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។

ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសិទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការបង្កើនលទ្ធភាពទទួលបានសេវាសុខភាព ការអប់រំ និងការទទួលបាននូវសិទ្ធិពេញលេញ សម្រាប់ស្ត្រី និងយុវជន រួមទាំងសិទ្ធិសុខភាពផ្លូវភេទ សុខភាពបន្តពូជ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេច មានប្រសាសន៍ទៀតថា “ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ជាតិ រួមមាន យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាគោលនយោបាយជាតិប្រជាជន និងផែនការយុទ្ធសាស្រ្តនារីរតនៈ បានបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី ហើយនិងដើម្បីសម្រេចបាននូវ ការទទួលបានជាសកលនៅសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ”។

CMA_LongBanner

សម្តេចបានលើកឡើងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបាននូវសមិទ្ធិផលគួរជាទីគាប់ចិត្ត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើបញ្ហាប្រឈមចម្បងៗ ដែលនៅតែមានជាពិសេស ទាក់ទងនឹងគុណភាពសេវា។

សម្តេចបន្ដថា ការបង្កើតគោលនយោបាយ និងសេចក្តីណែនាំថ្មីៗជាបន្តបន្ទាប់ អាចជួយសម្រួលដល់គូស្រករ ក្នុងការទទួលបាននូវសេវាសុខភាពបន្តពូជ ជាពិសេស ស្រ្តី និងក្មេងស្រី មានជម្រើសត្រឹមត្រូវក្នុងការរៀបចំផែនការពន្យាកំណើត ហើយអាចមានឱកាសសិក្សាបានខ្ពស់ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិបានប្រសើរឡើង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close