UI_LongBanner

ឧកញ៉ាល្បីខាងព្រៃឈេី​ ស៊ឹង សំអុល និងបក្ខពួក៣នាក់ទៀត​ ត្រូវសមត្ថកិច្ចបញ្ជូនទៅតលាការ

89

មណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថ​ បានបញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ទៀត ឡើងតុលាការ ដើម្បីធ្វើការសួរនាំ ក្រោយពីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។

ចំពោះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

សូមរម្លឹកថា​ កន្លងទៅអាជ្ញាធរបានប្រកាសយ៉ាងម៉ឺងម៉ាត់​ នឹងចាត់វិធានការក្ដៅជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close