UI_LongBanner

ជនសង្ស័យ០៤នាក់​ រួមទាំងគ្រឿងញៀនមួយចំនួនធំ​ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប​ នៅស្រុក​សំរោង​ទង

141

កំពង់​ស្ពឺ​៖​ នៅ​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​​២​០​១៩​នេះ​ កម្លាំ​ងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ដឹ​ក​នាំ​ដោយ​លោកវរ​សេនីយ៍ឯក​ ឃុត​ សុផល​ អធិ​ការ​ស្រុក​សំរោង​ទង​ បានចុះបង្រ្កាបមុខស​ញ្ញាសង្ស័​យជួញ​ដូ​រ​ និងប្រើប្រាស់គ្រឿងញៀន ចំនួន ៤នាក់​ ដែលនៅចំណុចភូមិសំរោង​ ​ឃុំត្រពាំងគង​ ​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។

​ជនសង្ស័យទាំង ៤នាក់​ រួមមាន៖
១.ឈ្មោះ ប៉ុក សាមុត ភេទប្រុស​ អាយុ ៣១​ឆ្នាំនៅភូមិសំរោង ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ ប៉ុក មឿន ភេទប្រុស​ អាយុ២៩ឆ្នាំនៅ​ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣.ឈ្មោះ ប៉ុក រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៤.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសំរោង ឃុំ ត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាង​មានគ្រឿងញៀនបានចំនួន ១៤កញ្ចប់ ក្នុងនោះមធ្យម​ ១កញ្ចប់​
-​ឧបករណ៍ប្រើប្រាស់ចំនួន ១គ្រឿង។
-​ទូរស័ព្ទដៃជនសង្ស័យ​ ០២គ្រឿង។
-​ម៉ូតូ ០២​គ្រឿង និងលុយខ្មែរ ១៣៥០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំ​នាញខេត្ដ​ កសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំ​បូងខេត្ត​ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close