UI_LongBanner

ជនសង្ស័យ ៧នាក់ រួមទាំងថ្នាំញៀនចំនួន ១៤១កញ្ចប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅលើភ្នំបូកគោ…

71

កំពត៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩នេះ កម្លាំងជំនាញខេត្ត សហការជាមួយអធិការស្រុកទឹកឈូ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនចំនួន០៧នាក់ និងដកហូតបានថ្នាំញៀនចំនួន ១៤១កញ្ចប់ ដែលស្ថិតនៅលើភ្នំបូកគោ ក្នុងស្រុកទឹកឈូ ។

ជនសង្ស័យទាំង០៧នាក់ នោះរួមមាន៖
១.ឈ្មោះ ស កើន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។
២.ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរ ខេត្ត ព្រៃវែង ។
៣.ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់ភូមិបាកា ឃុំផ្សាអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់ ។
៤.ឈ្មោះ ហោម ចំរុង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំ ។
៥.ឈ្មោះ ផល ចាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល ។
៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
៧.ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close