UI_LongBanner

ប្លែកទៀតហើយ! ខឹងឪពុកម្ដាយមិនដណ្ដឹងប្រពន្ធឱ្យ បានដុតបំផ្លាញផ្ទះខ្លួនឯង សល់តែគ្រោងឆ្អឹង…

166

ស្វាយរៀង ៖ យុវជនម្នាក់ ខឹងឪពុកម្តាយមិនព្រមដណ្តឹងប្រពន្ធឲ្យ ស្រាប់តែខឹងច្រឡោតតោតតូង យកភ្លើងទៅដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ក្លាយជាផេះផង់អស់គ្មានសល់។ ហេតុការណ៍ បានកើតឡើងនៅម៉ោង១១ និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ។

ជនរងគ្រោះជាឪពុក មានឈ្មោះពិន បូរិន អាយុ ៥៩ឆ្នាំ ចំណែកកូនដែលដុតផ្ទះនោះ មានឈ្មោះពិន ពិទូ បានដុតផ្ទះឆេះមួយខ្នងសង់អំពីឈើ ប្រក់ក្បឿង ដែលមានទំហំ៨ម៉ែត្រ គុណនឹង៩ម៉ែត្រ ឆេះអស់ទាំងស្រុង គ្មានកន្លែងជ្រកកោនទៀត។

CMA_LongBanner

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលកូនប្រុសដុតបំផ្លាញផ្ទះខ្លួនឯងចោលនេះ គឺមកពីខឹងម៉ែឪ មិនរកប្រពន្ធឲ្យគេ៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close